ឱកាសអាហារូបករណ៍រហូតដល់ ១០០% សម្រាប់ការសិក្សារយៈពេល ៤ ឆ្នាំពេញ នៅថ្នាក់បរិញ្ញាបត្រជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន!
🎯 បេក្ខជនជ័យលាភីនឹងទទួលបានអាហារូបករណ៍ថ្លៃសិក្សា ១០០% | ៧៥% | ៥០% | ២៥% ជាច្រើនកន្លែង។
☑️ បេក្ខជនជ័យលាភី ត្រូវតែជាសិស្សានុសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមិនមែនជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។
📌 របៀបក្នុងការដាក់ពាក្យ៖
សូមបំពេញបែបបទតាមតំណនេះ https://forms.gle/Pt6CcEbxjryAex6u6
បេក្ខជនតម្រូវឱ្យបង់ថ្លៃប្រឡង ៥ ដុល្លារឱ្យបានមុនថ្ងៃបិទការចុះឈ្មោះ។
🗓 កាលបរិច្ឆេទសំខាន់ៗ៖
+ បិទការចុះឈ្មោះ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ (ម៉ោង ២៣:៥៩នាទី)
+ ការប្រកាសឈ្មោះបេក្ខជនដែលត្រូវប្រឡង៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
+ ការប្រឡង៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ (ប្រឡងសរសេរផ្ទាល់នៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន)
+ ប្រកាសលទ្ធផល៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ (+855) 23 996 111 ឬ ទំព័រហ្វេសប៊ុក: ParagonU Department of Architecture.
#ParagonU #Architecture #ScholarshipOpportunity
6September 1, 2026 808 23



