«ហេដ្ឋារចនាសម្ព័ន្ធបៃតង និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព» 🏢
គណៈវិស្វករកម្ពុជា (BEC) សហការជាមួយដេប៉ាតឺម៉ង់សំណង់សុីវិលនៃមហាវិទ្យាល័យវិស្វកម្មនៃ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានរៀបចំវគ្គបណ្តុះបណ្តាលយ៉ាងពិសេសមួយ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងអំពីការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងកម្មវិធីពេញមួយថ្ងៃនេះ សិក្ខាកាមទាំងអស់បានទទួលការចែករំលែកបទពិសោធន៍ និងចំណេះដឹងសំខាន់ៗពីវាគ្មិនជំនាញៗ រួមមាន៖
• គោលការណ៍ណែនាំ និងវិញ្ញាបនបត្រកម្មអគារបៃតងនៅកម្ពុជា (CamGCGB)
• ការរៀបចំផែនការ និងគ្រប់គ្រងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងបរិយាបន្ន
• ជណ្ដើរយន្ដដែលសមស្រប នឹងបដិវត្តិបៃតង
• បច្ចេកវិទ្យាគ្រីស្តាល់ Xypex សម្រាប់សំណង់
ការចូលរួមយ៉ាងសកម្មនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការចូលរួមចំណែកកសាងទីក្រុង និងសំណង់នៅកម្ពុជាឱ្យកាន់តែមានភាពបៃតង និងចីរភាព! 💡✨
🤝 រៀបចំដោយ៖ គណៈវិស្វករកម្ពុជា (BEC) និងដេប៉ាតឺម៉ង់សំណង់សុីវិលនៃមហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន
#ParagonU #BEC
1August 29, 2026 795 1








