លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ផ្ញើសារដ៏ផ្អែមល្ហែមក្នុងឱកាសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានផ្ញើសារដ៏ផ្អែមល្ហែម ពោរពេញទៅដោយអត្ថន័យ ក្នុងឱកាសខួបកំណើតរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក លោកជំទាវអ្នកឧកញ៉ា បានបង្ហោះវីដេអូឃ្លីបភ្ជាប់ជាមួយសារបែបនេះថា៖ “រៀងរាល់ឆ្នាំ នៅថ្ងៃខួបកំណើតរបស់បង អូនតែងតែគិតថា តើអូនអាចជូនពរអ្វីដល់បងបន្ថែមទៀត បើក្តីប្រាថ្នារបស់អូននៅតែដដែល គឺសូមឱ្យបងមានសុខភាពល្អ មានសុភមង្គល និងមានពេលវេលាច្រើនជាងមុន ដើម្បីរីករាយជាមួយជីវិតដែលយើងបានកសាងជាមួយគ្នា...”។
📷 នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស














