លោកជំទាវ ជា សិរី ចេញវីដេអូពន្យល់ករណីការទូទាត់សងប្រាក់ HuiOne Pay ។… — ស.ស.យ.ក. បម្រើការនៅធនាគារជាតិនៃកម្ពុជា — TG.ME

លោកជំទាវ ជា សិរី ចេញវីដេអូពន្យល់ករណីការទូទាត់សងប្រាក់ HuiOne Pay ។ សេចក្ដីថ្លែងការណ៍របស់ធនាគារជាតិនៃកម្ពុជា៖ ធនាគារជាតិនៃកម្ពុជាសូមសម្តែងនូវការសោកស្តាយ ចំពោះការប៉ះទង្គិចដែលបានកើតឡើងនៅពេលដែលមានការតវារបស់អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ HuiOne Pay កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមុខទីស្នាក់ការធនាគារជាតិនៃកម្ពុជា ដែលបង្កឡើងដោយជនឆ្លៀតឱកាសមួយចំនួន។ កន្លងមក ធនាគារជាតិនៃកម្ពុជា បានចូលរួមដោះស្រាយបញ្ហានេះ ជាមួយ អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដោយសន្តិវិធី ប្រកបដោយសេចក្តីថ្លៃថ្នូ និងការទទួលខុសត្រូវ។ ធនាគារជាតិនៃកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ បន្តដោះស្រាយបញ្ហាដោយសន្តិវិធី។ JOIN CHANNEL 📱

April 29, 2026 248 8