អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការសិក្សាពេញមួយជីវិត
នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តមណ្ឌលគិរី បានប្រារព្ធ «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦ លើកទី២៦» ក្រោមប្រធានបទ "អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន" ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីលោកស្រី អភិបាលរងខេត្ត លោក នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំអគាររដ្ឋបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។









