ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ស្អែកនេះ។
ពិធីនេះនឹងត្រូវប្រារព្ធឡើងនៅសណ្ឋាគារសាំងគ្រីឡា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការ អគ្គលេខាធិការរង និងមន្ត្រីជាន់ខ្ពស់តំណាងក្រសួង-ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិទាំងអស់។
«បណ្តាញអគ្គលេខាធិការ» គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនង កិច្ចសហការ និងសម្របសម្រួលការងាររវាងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន និងអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ របស់ក្រសួង ស្ថាប័ន។ យន្តការនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយបញ្ហាប្រឈមដែលមានភាពប្រទាក់ក្រឡា និងស្មុគស្មាញ សំដៅជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពការងារ ព្រមទាំងជំរុញល្បឿននៃការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានភាពរលូន និងស៊ីជម្រៅ។
សូមរង់ចាំតាមដានព័ត៌មានលម្អិតនៃកម្មវិធីនៅលើទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ។
📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | Website
🌐 | Facebook
🌐 | Instagram
🌐 | Tiktok
🌐 | Telegram
🌐 | YouTube

10September 3, 2026 3.8K 1 1