ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងមានរលកខ្យល់ខ្លាំង បង្កឧបសគ្គមិនអាចចេញទៅនេសាទបាន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានចាត់ចែងផ្តល់ជូនអង្ករ ជូនដល់គ្រួសារប្រជានេសាទប្រមាណ ៦០គ្រួសារ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពរស់នៅចំពោះមុខ។
សកម្មភាពនេះ គឺជាយន្តការមនុស្សធម៌ដែល ឯកឧត្តម អភិបាលខេត្ត តែងតែអនុវត្តជាប្រចាំកន្លងមក ក្នុងការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ក្នុងស្មារតីជា «មេគ្រួសារ» ដ៏មានការទទួលខុសត្រូវ និងតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕


















