អាម៉េរិក ថា HACKER ចិនលួចចូលប្រព័ន្ធក្រសួងយុត្តិធម៌… — ចំណេះដឹង និងព័ត៌មានថ្មីៗ/knowledge & the latest informations — TG.ME

អាម៉េរិក ថា HACKER ចិនលួចចូលប្រព័ន្ធក្រសួងយុត្តិធម៌, NASA,ធនាគារសហព័ន្ធ និងព្រឹទ្ធសភាខ្លួន វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានប្រកាសនៅព្រឹកថ្ងៃ ព្រហស្បតិ៍ នេះថាខ្លួនបានរំខានដល់ប្រតិបត្តិការលួចចូលរបស់ក្រុមចោរព័ត៌មានរបស់ចិន (HACKER) ដែលបានលួចចូល និងធ្វើការប៉ុនប៉ងលួចទិន្នន័យលើក្រសួងយុត្តិធម៌, អង្កការ NASA, ធនាគារសហព័ន្ធ, ព្រឹទ្ធសភា និងទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិកជាច្រើនទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌អាម៉េរិកបានបញ្ជាក់ទៀតថា ខ្លួនបានរឹបអូសយកឧបករណ៍ដែលប្រើប្រាស់ដើម្បីលួចចូលពីរក្រុម HACKER ចិនដែលឧបករណ៍នោះមានឈ្មោះថា QScan និង QTRouter ដែលត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃយុទ្ធនាការនេះលួចចូលកាន់កាប់ស្ថាប័នរដ្ឋាភិបាលអាម៉េរិក ដោយក្រុម HACKER ចិនបានកំណត់អត្តសញ្ញាណវាយប្រហារលើ ក្រសួងថាមពលសហរដ្ឋអាម៉េរិក ក្រសួងសុខាភិបាល វិទ្យាស្ថានសុខភាពជាតិ និងក្រុមហ៊ុនចំនួនបួនសំខាន់ៗទៀត។ លម្អិត៖ https://kh.cc-times.com/posts/30608

August 27, 2026 80 1