🙏 ក្រុមហ៊ុន ចបប៊ីហ្វាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងឧស្សាហកម្ម វបន Ministry of Industry, Science, Technology & Innovation ដែលបានផ្តល់កិត្តិយសអញ្ជើញ កញ្ញា សុខ មុន្នីរ័ត្ន និង លោក វ៉ា សានចិត្ត្រា ជាតំណាង ក្រុមហ៊ុន ចបប៊ីហ្វាយ ចូលរួមសិក្ខាសាលាស្តីពីការកសាងគំរូត្រីវ័ណ្ណកម្ពុជា៖ ករណីសិក្សានិងចែករំលែកបទពិសោធន៍មេរៀនស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម ក្រោមប្រធានបទ៖ «ការកសាងគំរូត្រីវ័ណ្ណរបស់កម្ពុជា ដើម្បីជំរុញនវានុវត្តន៍នាពេលអនាគត» នាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សាលប្រជុំអង្គរវត្ត ជាន់ទី៩ (អគារ ចម ប្រសិទ្ធ) ។
សិក្ខាសាលានេះ បង្កើតក្នុងគោលបំណងចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម ព្រមទាំងជំរុញការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ស្របតាមគំរូត្រីវ័ណ្ណ (Triple Helix Model) ដើម្បីលើកកម្ពស់ការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា។✨❤️
6August 20, 2026 1.3K








