✨ក្រោមកិច្ចសហការវាង កម្ពុជា ៤.០ - Cambodia 4.0 ជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia និងការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications បង្កើតនូវវេទិកាកម្ពុជា ៤.០ លើកទី៦ ដ៏មានសារៈសំខាន់ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ នាថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារ The Kampus។
🙏ក្រុមហ៊ុន ចបប៊ីហ្វាយ សូមថ្លែងអំណរគុណចំពោះ កម្ពុជា ៤.០ - Cambodia 4.0 ដែលបានផ្ដល់កិត្តយសអញ្ជើញ លោក ស៊ុំ សុផា ( Sopha Sum ) ដែលជា នាយកប្រតិបត្តិ និងតំណាង ក្រុមហ៊ុន ចបប៊ីហ្វាយ ចូលរួមជាវាគ្មិនកិត្តិយសនៃវេទិកាកម្ពុជា ៤.០ លើកទី៦ ក្រោមប្រធានបទ “កម្លាំងពលកម្មនៅក្នុងយុគសម័យ AI៖ ជំនាញ ភាពបត់បែន និងឧត្តមភាព”។ ដែលវេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីវិភាគ និងពិភាក្សាអំពីឥទ្ធិពលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ, បង្កើតការយល់ដឹង និងការត្រៀមលក្ខណៈរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកគោលនយោបាយ វិស័យឯកជន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។ 🥰❤️
1September 3, 2026 825









