ឃើញថាមានបងប្អូនឆ្លើយតប ត្រូវច្រើនចំណុច
ខ្ញុំនឹងប្រាប់ពីវិធី ដើម្បីសម្រួលបញ្ហារបស់បងប្អូនដែលបងប្អូនអាចសាកបានហើយបានផលលឿន
បញ្ជាក់៖ មិនជឿទេ សាកសិនថាបានផលអត់ កុំអាលថា វាមិនដែល
មិនចាំបាច់ទៅរកវិធីក្រៅខ្លួននោះទេ វិធីដោះស្រាយដែលល្អបំផុតគឺប្រើប្រាស់អ្វីដែលធម្មជាតិផ្តល់ឲ្យ
វិធីដែលស័ក្តិសិទ្ធបំផុត គឺខ្យល់ដង្ហើម ពោលគឺគ្រាន់តែដកដង្ហើមឲ្យត្រូវ
‼️ហា! វាមិនដែល!!!!‼️
អានសិន សាកសិន ចាំប្រាប់ខ្ញុំវិញ
សាកភ្លាមបានផលភ្លាមៗ
ឈប់ដកខ្យល់ចូលសួត ហើយដកចូលពោះវិញ តែប៉ុណ្ណឹង
របៀបធ្វើ៖
👉🏻រៀនធ្វើពោះប៉ោង និងផត
👉🏻បន្ទាប់មក ពេលដកដង្ហើមចូល ពោះប៉ោងឡើង
👉🏻ពេលដកដង្ហើមចេញ ពោះផតឲ្យអស់
👉🏻ដកបែបនេះគ្រប់ពេល
👉🏻ពេលដែលភ្លេចខ្លួន ស្រាប់តែប្រើសួត ពេលនោះក៏ចាប់ផ្តើមប្រើពោះវិញភ្លាម
👉🏻តាមខ្យល់ដង្ហើមចេញ និងចូល ឲ្យដឹងថាខ្យល់ធ្លាក់ដល់ពោះត្រឹមណា ចេញមកវិញរបៀបណា
ធ្វើបានគ្រប់ពេល ទោះធ្វើការ បើកបរម៉ូតូ ឡាន ឬធ្វើអ្វីទាំងអស់ គឺធ្វើបានគ្រប់ពេល
ត្រឹមតែបែបនេះតែប៉ុណ្ណោះ ហើយប្រាប់ខ្ញុំវិញថាតើបានផលឬទេ យ៉ាងឆាប់ ៥ នាទី យ៉ាងយូរ ៣ ថ្ងៃនឹងឃើញផល
បើបានផល សូមប្រាប់ខ្ញុំក្នុង ខមិន ពេលនោះខ្ញុំនឹងប្រាប់ពីហេតុផល ថាហេតុអ្វីវាបានផល



