ក្រុមការងារក្រសួងមុខងារសាធារណៈ បញ្ចប់យុទ្ធនាការធ្វើជំរឿន… — ឯកសារត្រៀមប្រលងក្របខណ្ឌរដ្ឋ — TG.ME

ក្រុមការងារក្រសួងមុខងារសាធារណៈ បញ្ចប់យុទ្ធនាការធ្វើជំរឿន និងជីវមាត្រលោកគ្រូ អ្នកគ្រូ នៅសាលារៀនទាំង៥៧ ក្នុងស្រុកកំចាយមារ ដោយជោគជ័យ

កំចាយមារ-ព្រៃវែង៖ ក្នុងរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរឿនមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសម្រេចបញ្ចប់ការធ្វើជំរឿន និងការប្រមូលទិន្នន័យជីវមាត្រ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ នៅតាមអង្គភាពសាលារៀនសរុបចំនួន ៥៧សាលា (ចាប់ពីកម្រិតមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ខេត្តព្រៃវែង ស្របតាមផែនការកំណត់។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram   
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube
❤10
August 23, 2026 2.1K