ឯកឧត្តម នៅ លក្ខណា ជួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ដើម្បីពិភាក្សាការងារ
……………………….................
នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សា និងជាគ្រូបង្គោលសាលាបណ្តុះបណ្តាលដែលីផ្លាស នៅបន្ទប់ប្រជុំលេខ៧២៨ ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសាលាបណ្តុះបណ្តាលដេលីផ្លាស សរុបចំនួន ២០រូប។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើគម្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក. ស្តីពី វិធីសាស្ត្រសរសេរផែនការយុទ្ធសាស្ត្រ ដែលមានលក្ខណៈស្តង់ដា និងអាចឆ្លើយតបបានគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយនិងខុសច្បាប់នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕
——————————
📌 ព័ត៌មានបន្ថែម | More Information:
📣Telegram: https://t.me/dailyplussupport
👉 Join our channel: https://t.me/dptraining
📞 ទំនាក់ទំនងព័ត៍មាន៖ 069 410 420 / 098 994 769





















