🍀🍀 ពិធីចែកផ្ទះនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា
✨✨✨✨✨ ✨✨✨
📋 នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីរ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួម «ពិធីចែកផ្ទះនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងពិសារអាហារសាមគ្គី » ក្រោមអធិបតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រុមការងារក្រសួងដនស ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងអតិថិជនបុរី នៅបរិវេណបុរី ឡេង ណាវ៉ាត្រា ៦អា ស្ថិតនៅឃុំអន្លង់ស្លែង ស្រុុកមុខកំពូល ខេត្តកណ្តាល៕


















