[English Below]
ការបើកចុះឈ្មោះចូលរៀនផ្នែកនីតិវិធីរដ្ឋប្បវេណីនៃវគ្គបណ្ដុះបណ្ដាលជំនាន់ទី១០
===============
នីតិវិធីបណ្តឹង ជានីតិវិធីសម្រេចសិទ្ធិរបស់ភាគីជាសត្យានុម័ត ដោយក្នុងនោះបានបែងចែកជានីតិវិធីនៃការជំនុំជម្រះលើកទី១ និងនីតិវិធីបណ្តឹងឧបាស្រ័យទៅតុលាការជាន់ខ្ពស់។ សម្រាប់វគ្គបណ្តុះបណ្តាលជំនាន់ទី១០ នៃវិភាគទានច្បាប់ សមាជិកនឹងទទួលបានការបណ្តុះបណ្តាលលើនីតិវិធីនៃការជំនុំជម្រះលើកទី១ ដែលជានីតិវិធីបណ្តឹងនៃការជំនុំជម្រះ នៅតុលាការជាន់ទាប (សាលាដំបូង) ចាប់តាំងពីពេលដាក់ពាក្យបណ្តឹង រហូតដល់ពេលចេញសាលក្រម។
មានរយៈពេលសិក្សាចំនួន ៨០ម៉ោង ការបណ្តុះបណ្តាលនេះ នឹងធ្វើឱ្យសមាជិកទទួលបានការអភិវឌ្ឍចំណេះដឹងលើ៖
១. សេចក្ដីផ្ដើមនៃក្រមនីតិវិធីរដ្ឋប្បវេណី
២. ពាក្យបណ្ដឹង ឯកសារចម្លើយ និងឯកសារត្រៀម
៣. បណ្ដឹងតប
៤. នីតិវិធីត្រៀមសម្រាប់ការទាញហេតុផល
៥. ការទាញហេតុផលដោយផ្ទាល់មាត់
៦. សាលក្រម
ការសិក្សានេះ ជាការសិក្សានៅក្នុងវគ្គបណ្តុះបណ្តាលជំនាន់ទី១០ (សិក្សាជាមួយសមាជិកវគ្គបណ្តុះបណ្តាលជំនាន់ទី១០) ដែលធ្វើឡើងនៅថ្ងៃសៅរ៍ និង/ឬ អាទិត្យ តាមកាលវិភាគដែលនឹងកំណត់ជាមុន។ វគ្គនេះ មានតម្លៃសិក្សា $២០០ សម្រាប់និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និង $២៥០ សម្រាប់អ្នកដែលមិនមែនជានិស្សិត
ការទទួលចុះឈ្មោះ និងបង់ប្រាក់ ធ្វើឡើងចាប់ពីពេលជូនដំណឹងនេះ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។
សម្រាប់ការចុះឈ្មោះសូមស្កេន QR Code ដូចមានក្នុង Poster ខាងក្រោម ឬចុចចូលតាមលីងខាងក្រោម៖
https://forms.gle/aHUVYDRGxft8hDnE6
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមតេឡេក្រាម៖
069 935 389
--------
Registration Open for the Civil Procedure Course of the 10th Batch Training Course
==============
Civil litigation procedure is the legal process through which the rights of the parties are judicially determined. It is divided into first-instance proceedings and appellate proceedings before higher courts. As part of the 10th Batch Training Course of Contribution of Law, students will receive comprehensive training on first instance civil proceedings, covering the litigation process before the Court of First Instance, from the filing of a complaint through to the delivery of the judgment.
This 80-hour training course is designed to enhance students' knowledge in the following areas:
1. Introduction to the Code of Civil Procedure
2. Complaint, Statement of Defence, and Preparatory Briefs
3. Counterclaim
4. Preparatory Proceedings for Oral Arguments
5. Oral Arguments
6. Judgment
This course will be conducted as part of the 10th Batch Training Course, with students studying alongside members of the course. Classes will be held on Saturdays and/or Sundays according to a schedule that will be announced in advance.
Tuition Fees:
USD 200 for undergraduate law students
USD 250 for non-students
Registration and payment are open from the date of this announcement until 9 August 2026.
For registration, please scan the QR code provided in the poster below or complete the registration form via the following link:
https://forms.gle/aHUVYDRGxft8hDnE6
For further information, please contact us via Telegram:
069 935 389

8August 2, 2026 2.8K 79