[English Below]
ថ្ងៃចុងក្រោយនៃការទទួលពាក្យសុំប្រឡងយកអាហារូបករណ៍និស្សិតឆ្នើមចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី១០!
មិត្តនិស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំចូលរួមប្រឡងតាមបែបបទដែលមានកំណត់ក្នុងផុស្ទ័រខាងក្រោម ចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ម៉ោង ១៧:៣០។
បេក្ខជនដែលប្រឡងជាប់អាហារូបករណ៍និស្សិតឆ្នើម អាចចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី១០ (ទាំងវគ្គសារធាតុ និងវគ្គនីតិវិធី) ដោយឥតបង់ថ្លៃ។ គួរបញ្ជាក់ផងដែរថា វគ្គសិក្សានេះ មានរយៈពេលយ៉ាងហោចណាស់ ១០ ខែ ដោយសិក្សាលើប្រធានបទផ្សេងៗនៃក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី។
ការប្រឡងអាហារូបករណ៍និស្សិតឆ្នើមប្រព្រឹត្តទៅជា ២ដំណាក់កាល ដោយចាប់ផ្ដើមពីការប្រឡងវិញ្ញាសាសរសេរដែលជ្រើសរើសបេក្ខជនមានពិន្ទុខ្ពស់ជាងគេចំនួន ៣០នាក់ ដើម្បីបន្តទៅប្រឡងវិញ្ញាសាផ្ទាល់មាត់។ ក្នុងការក្លាយជានិស្សិតជ័យលាភីអាហារូបករណ៍និស្សិតឆ្នើម បេក្ខជនត្រូវបំពេញលក្ខខណ្ឌ ២គឺ មានពិន្ទុចាប់ ៧០%នៃពិន្ទុសរុប (វិញ្ញាសាសរសេរ+វិញ្ញាសាផ្ទាល់មាត់) និងស្ថិតក្នុងលំដាប់បេក្ខជនមានពិន្ទុខ្ពស់ជាងគេ ១៥នាក់ដំបូង។
-សម្រាប់ការដាក់ពាក្យសុំដោយផ្ទាល់៖https://drive.google.com/.../1EGnS9YqN26X20e7IFr3p4ZxeyWc...
-សម្រាប់ការដាក់ពាក្យសុំតាមអនឡាញ៖ https://forms.gle/pC2m6bCAjKFAjxYQ8
-ទីតាំងដាក់ពាក្យសុំដោយផ្ទាល់៖ https://maps.app.goo.gl/MGPfvQxJxeDq82Rz8
សម្រាប់ព័ត៌មានបន្ថែម៖
១. កញ្ញា សូត សួន 069 935 389
២. លោក ម៉ៅ សុជាតិ 077 682 046
===============
Last Chance to Register!
Students who are interested in sitting for the Outstanding Student Scholarship Examination for 10th Batch Training Course may submit their registrations in accordance with the requirements specified in the poster below. Registrations will be accepted from the date of this announcement until 6 March 2026 by 17:30.
Candidates who successfully obtain the Outstanding Student Scholarship will be entitled to enroll in the 10th Batch Training Course free of charge. Please note that the training course has a minimum duration of 10 months and covers various topics related to the Civil Code and the Code of Civil Procedure.
The scholarship examination will be conducted in two stages. It will begin with a written examination, from which the top 30 candidates with the highest scores will be selected to proceed to the oral examination. To be awarded the Outstanding Student Scholarship, candidates must fulfill two conditions: (1) obtain a minimum overall score of 70% (written and oral examinations combined), and (2) rank among the top 15 candidates with the highest total scores.
For further information, please contact:
1. Ms. Soth Soun 069 935 389
2. Mr. Mao Socheat 077 682 046
1March 6, 2026 6.3K 17

