💵 គន្លឹះសំខាន់១០ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
១- ត្រូវកត់ត្រារាល់ចំណូលនិងចំណាយរបស់ខ្លួនជាប្រចាំ
២- បង្កើតកញ្ចប់ថវិកាតាមរូបមន្ដ ៥០/៣០/២០ គឺ ៥០%សម្រាប់តម្រូវការចាំបាច់ប្រចាំថ្ងៃ, ៣០%សម្រាប់ចាយវាយផ្សេងទៀត(កម្សាន្ដឬទិញរបស់របរ) និង២០%សម្រាប់ការសន្សំនិងវិនិយោគ
៣- ត្រូវមានមូលនិធិគ្រាអាសន្ន ដែលប្រាកដថា អ្នកមានលុយបម្រុងយ៉ាងតិច៣ទៅ៦ខែ
៤- កុំឱ្យបំណុលអាក្រក់(បំណុលដែលគ្មានចំណូលមកវិញ)គ្រប់គ្រងអ្នក ហើយត្រូវព្យាយាមសងបំណុលដែលមានការប្រាក់ខ្ពស់មុនគេ
៥- រាល់ពេលបើកប្រាក់ខែ ត្រូវដកប្រាក់សន្សំទុកភ្លាម មុននឹងចាប់ផ្តើមចំណាយ ដោយ កុំចាំសល់ពីចំណាយទើបសន្សំ
៦- ឈប់ទិញរបស់របរតាមអារម្មណ៍ ដោយមុននឹងទិញរបស់ថ្លៃៗត្រូវអនុវត្តច្បាប់ "រង់ចាំ៤៨ម៉ោង"
៧- ចាប់ផ្តើមវិនិយោគឱ្យបានឆាប់ ដោយផ្តើមពីការវិនិយោគតិចតួចសិនក៏បាន
៨- ការពារខ្លួនអ្នកដោយការធានារ៉ាប់រង ពីព្រោះហិរញ្ញវត្ថុដ៏ច្រើនរបស់អ្នកអាចរលាយបាត់មួយរំពេច បើជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ការមានធានារ៉ាប់រងសុខភាពឬជីវិត គឺជាខែលការពារទ្រព្យសម្បត្តិរបស់អ្នក
៩- បង្កើតប្រភពចំណូលច្រើនផ្លូវ ដោយកុំពឹងផ្អែកលើចំណូលតែមួយផ្លូវ(ដូចជាប្រាក់ខែ)
១០- វិនិយោគលើចំណេះដឹងនិងភាពរីកចម្រើនរបស់ខ្លួន៕
















