កងទ័ពជើងទឹក និងជើងអាកាសនៃភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA… — សុីសុីថាមស៍ — TG.ME

កងទ័ពជើងទឹក និងជើងអាកាសនៃភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA Southern Theater Command) នៅថ្ងៃពុធនេះ បានធ្វើសមយុទ្ធល្បាតត្រៀមប្រយុទ្ធក្នុងដែនទឹក និងដែនអាកាសនៃកោះ Huangyan Dao និងតំបន់ជុំវិញ។នេះបើយោងតាមសេចក្តីប្រកាសរបស់បញ្ជាការដ្ឋានតំបន់។
 
សេចក្តីប្រកាសនោះបានបញ្ជាក់ថា កោះ Huangyan Dao គឺជាទឹកដី របស់ចិន ហើយកងកម្លាំងរបស់បញ្ជាការដ្ឋានបានបង្កើនការល្បាតត្រៀមខ្លួននៅក្នុងតំបន់ពាក់ព័ន្ធចាប់តាំងពីខែសីហាមក។
 
បញ្ជាការដ្ឋានតំបន់ភាគខាងត្បូងបានបន្ថែមថា កងកម្លាំងរបស់ខ្លួននឹងការពារយ៉ាងដាច់ខាតនូវអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន ព្រមទាំងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងមុតមាំ។
 
គួរបញ្ជាក់ថា គោលបំណងនៃការល្បាតនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងដែនទឹក និងដែនអាកាស ក៏ដូចជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់សកម្មភាពរំលោភបំពាន និងញុះញង់ផ្សេងៗ៕
September 2, 2026 543 1