អតីតសិស្សធ្លាក់បាក់ឌុប វ៉ាន សែនវ៉ា បានប្រែក្លាយការឈឺចាប់ពីការឈ្លានពានថៃ ដើម្បីច្នៃជាកម្លាំងចិត្ត ខំប្រឡងយកនិទ្ទេស A ឆ្នាំនេះ
...
យុវជន វ៉ាន សែនវ៉ា អតីតសិស្សធ្លាក់បាក់ឌុបកាលពីឆ្នាំ២០២៥ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កត្តាដែលជំរុញខ្លាំងបំផុតក្រោយបាត់បង់លោកយាយជាទីស្រលាញ់ ឱ្យមកប្រឹងប្រែងឡើងវិញ គឺ ការឈឺចាប់ដោយសារតែការឈ្លានពានថៃ និងទឹកចិត្តគោរពចំពោះការលះបង់របស់កងទ័ពកម្ពុជា អំឡុងពេលមានជម្លោះព្រំដែន។ សែនវ៉ា បានរៀបរាប់ថា «ខ្ញុំជាសិស្ស មិនដឹងថាអាចធ្វើអ្វីបានដើម្បីជួយជាតិ ក៏គិតថា មានតែការខិតខំសិក្សារៀនសូត្រ តែប៉ុណ្ណោះ ដែលអាចឱ្យខ្លួនអាចចូលរួមចំណែកចំពោះការលើកមុខមាត់កម្ពុជា»។
យុវជនរូបនេះ បានបន្តទៀតថា ទៅពេលខាងមុខ ខ្លួនចង់ក្លាយជាគ្រូបង្រៀនភាសា និងចង់បន្តការសិក្សាពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ទោះពេលនេះពុំទាន់បានអាហារូបករណ៍ណាមួយ យុវជននៅតែសង្ឃឹមថានឹងអាចសម្រេចក្តីស្រមៃមួយនេះ។

3
1September 2, 2026 573 2