🚨 ប្រយ័ត្ន! Telegram Phishing Attacks កំពុងកើនឡើង 🚨
អ្នកធ្លាប់ទទួលសារ Telegram ផ្ញើ Link ឬ File ចម្លែកៗដែរទេ?
Hacker កំពុងប្រើប្រាស់វិធីសាស្ត្របោកបញ្ឆោត ដើម្បីលួចគណនី និងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។
❌ កុំចុចលើ Link ដែលមិនស្គាល់ប្រភព
❌ កុំទាញយក File ដែលមាន Extension សង្ស័យ ដូចជា .exe, .apk, .zip, .rar, .js, .bat ជាដើម
❌ កុំបញ្ចូល OTP ឬព័ត៌មានសម្ងាត់របស់អ្នកទៅកាន់អ្នកដទៃ
🛡️ វិធីការពារខ្លួនពី Telegram Phishing៖
🔹 កុំចុច Link ពីប្រភពដែលមិនស្គាល់ ឬគួរឱ្យសង្ស័យ
🔹 ពិនិត្យឈ្មោះគេហទំព័រ (Domain) ឱ្យបានត្រឹមត្រូវ មុនពេលចុច
🔹 កុំបញ្ចូល Password, OTP ឬព័ត៌មានធនាគារតាម Link ដែលផ្ញើមក
🔹 បើកការផ្ទៀងផ្ទាត់ពីរជំហាន (2FA) សម្រាប់គណនីសំខាន់ៗ
🔹 ធ្វើបច្ចុប្បន្នភាពប្រព័ន្ធ និងកម្មវិធីការពារមេរោគជាប្រចាំ
💬 បើអ្នកទាំងអស់គ្នាមានចម្ងល់ មានបទពិសោធន៍ ឬបញ្ហាទាក់ទងនឹង AI, Cybersecurity ឬការបោកប្រាស់តាមអ៊ីនធឺណិត អាច Comment ខាងក្រោមបាន។
AICA នឹងជ្រើសរើសប្រធានបទទាំងនោះមកធ្វើជា Podcast ដើម្បីជជែក វិភាគ និងចែករំលែកដំណោះស្រាយជាមួយអ្នកទាំងអស់គ្នា។ 🎙️
AICA – Building Smarter, Safer Future. 🛡️🤖

July 16, 2026 156