សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT 🚨 វិធានការការពារអ៊ីម៉ែល… — AICA Channel — TG.ME

សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT 🚨

វិធានការការពារអ៊ីម៉ែល របស់លោកអ្នកដូចខាងក្រោម៖

១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA

២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ

៣. សូមរៀបចំវិធានការបម្រុងទុកទិន្នន័យ (Data Backup)

៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស។

ប្រភព: អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និង ផ្សព្វផ្សាយអប់រំ General Department of Digital Technology and Media
September 2, 2026 33