គណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤… — នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department — TG.ME

គណៈប្រតិភូនគរបាលជាតិកម្ពុជា ចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤ នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន 
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤៤ (The 44th ASEANAPOL Conference) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ 
កិច្ចសហប្រតិបត្តិការតំបន់៖ ក្រោមប្រធានបទ ការពារប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cybercrime) ការឆបោកហិរញ្ញវត្ថុ ការជួញដូរមនុស្ស និងបទល្មើសឆ្លងដែនគ្រប់ទម្រង់។
ពិភាក្សាការងារជាមួយប្រធានប្រតិភូនគរបាលបណ្តាប្រទេសអាស៊ាន និងដៃគូអន្តរជាតិ ដើម្បីរឹតចំណងសហប្រតិបត្តិការ និងការស៊ើបអង្កេតរួមគ្នា។
ប្រតិភូនគរបាលជាតិកម្ពុជា ដណ្តើមបានពានរង្វាន់ជើងឯកទ្វេដង គឺជើងឯកឯកត្តជន (Individual Champion) និងជើងឯកប្រចាំប្រទេស (Country Team Champion) 🏆
❤5👏1
July 27, 2026 3.1K 4