បើក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ តើត្រូវធ្វើអ្វី? សូមអនុវត្តតាម ៣… — នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា- Anti Cybercrime Department — TG.ME

បើក្លាយជាជនរងគ្រោះនៃការឆបោកតាមអនឡាញ តើត្រូវធ្វើអ្វី?
សូមអនុវត្តតាម ៣ ជំហានបន្ទាន់ដូចខាងក្រោម៖
១. រក្សាទុកភស្តុតាងទាំងអស់៖ Screenshot ការសន្ទនា, លេខទូរស័ព្ទ, តំណភ្ជាប់ (Link) Page និងវិក្កយបត្រផ្ទេរប្រាក់
២. ទាក់ទងធនាគារភ្លាមៗ៖ រាយការណ៍ទៅធនាគារដែលបានផ្ទេរប្រាក់ចេញ ដើម្បីស្នើសុំបង្កកប្រតិបត្តិការ
៣. ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច៖ យកអត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែន និងភស្តុតាងទាំងអស់ មកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
📌 ចងចាំ៖ «គិតមុនចុច ពិនិត្យមុនផ្ទេរ បើមិនចង់ចាញ់បោកគេ សូមពិនិត្យប្រភពអោយច្បាស់លាស់»
«យើងរួមគ្នាប្រឆាំងបទល្មើសបច្ចេកវិទ្យា»
🌐 នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
❤15👍7🫡3👏1
August 15, 2026 8.7K 74