សម្ពន្ធយុវជនស្រលាញ់សន្តិភាព- YOUTH LEAGUE OF PEACE LOVER: post #954 — TG.ME

សកម្មភាពមនុស្សធម៌៖ នាំយកគ្រឿងឧបភោគបរិភោគជូនរដ្ឋបាលក្រុងប៉ោយប៉ែត ដើម្បីបម្រើឱ្យការងារសង្គម

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពី ឯកឧត្ដមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព៖

លោក រ៉េត រ៉ន (សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានប្រតិបត្តិ ស.យ.ស.ស ខេត្តបន្ទាយមានជ័យ) និង ឯកឧត្តម គ្រី សំណាង (អនុប្រធាន ស.យ.ស.ស. ខេត្តបន្ទាយមានជ័យ) បានតំណាងឱ្យឯកឧត្តមបណ្ឌិត នាំយកអំណោយសប្បុរសធម៌ប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត និងសង្កាត់ទាំង៥ រួមមាន 🌾 អង្ករ៖ ២០ តោន 🍜 មី៖ ២,០០០ កេសតូច 🐟 ត្រីខកំប៉ុង៖ ២,០០០ កំប៉ុង💧 ទឹកបរិសុទ្ធ៖ ១,០០០ យួរ

ការឧបត្ថម្ភនេះ គឺដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ សប្បុរសធម៌ និងការងារសង្គមផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

#សកម្មភាពមនុស្សធម៌ #សយសស #ខេត្តបន្ទាយមានជ័យ #ក្រុងប៉ោយប៉ែត #សន្តិភាព

JOIN: https://t.me/YLPL_Channel
❤12
February 26, 2026 9.6K 8