អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ… — We Are CPP — TG.ME

🇰🇭 អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥
ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ"

ទិវាវប្បធម៌ជាតិ ៣មីនា គឺជាថ្ងៃរំឭកដល់គុណូបការៈដ៏ឧត្តុងឧត្តម របស់បុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានបង្កើត ថែរក្សា និងការពារមរតកវប្បធម៌ជាតិដ៏វិសេសវិសាល តាំងពីបុរាណកាល រហូតដល់ពេលបច្ចុប្បន្ន។

ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋកម្ពុជា បន្តទទួលបាននូវសុភមង្គលយ៉ាងពេញលេញ ក្រោមម្លប់នៃសុខសន្តិភាព ដូច្នេះកាតព្វកិច្ចមួយមិនអាចខ្វះបានសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប គឺការចូលរួមថែរក្សាការពារ អភិរក្ស អភិវឌ្ឍន៍ និងលើកតម្កើនវប្បធម៌ជាតិឱ្យកាន់តែមានភាពរុងរឿង និងបន្តកេរតំណែលនេះ ដល់កូនចៅខ្មែរជំនាន់ក្រោយៗទៀត។
#Cambodia #NationalCulturalDay
#CPP #WeAreCPP
❤1
March 3, 2025 451 4