🇰🇭 អបអរសាទរខួបទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) ✨
៧ មករា ១៩៧៩ គឺជាកំណើតទី២ របស់លោកតាលោកយាយ ឪពុកម្ដាយ និងពូមីងបងប្អូនរបស់យើង ក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដោយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលកើតចេញពីការរួបរួមកម្លាំងរបស់យុទ្ធជនស្នេហាជាតិ។
ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូល បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។
យើងទាំងអស់គ្នាចងចាំជានិច្ច នូវមហាគុណូបការៈនៃជ័យជម្នះ ៧មករា និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសុខសន្តិភាពជានិច្ចនិរន្តរ៍ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ 🕊
#៧មករា #១៩៧៩_២០២៥ #Cambodia #Celebrating7Makara #CPP #WeAreCPP

January 7, 2025 338 2