STI Focus: post #4378 — TG.ME

[English below]
____________

មន្ត្រីជំនាញនៃវិទ្យាស្ថានជាតិ វ.ប.ន. (NISTI) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានចូលរួមក្នុងសន្និសីទ Asia KLEMS លើកទី៧ ដោយផ្ដោតលើ "ការបង្កើនផលិតភាព និងភាពប្រកួតប្រជែងក្នុងតំបន់នៅអាស៊ី" ដោយអ្នកជំនាញ អ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងតំបន់ នាថ្ងៃទី២០ ដល់ទី២១ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេសុី។

សន្និសីទនេះបង្ហាញពីការស្វែងយល់ពីកត្តាជំរុញសំខាន់ៗនៃការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅក្នុងក្របខ័ណ្ឌ KLEMS ដែលផ្តោតលើគម្លាតរចនាសម្ព័ន្ធក្នុងការវិនិយោគដើមទុន សក្ដានុពលទីផ្សារការងារ នវានុវត្តន៍ ឌីជីថលរូបនីយកម្ម និងប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់។

ការចូលរួមរបស់មន្ត្រីកម្ពុជា ក្នុងសន្នសីទនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការពង្រឹងផលិតភាព និងភាពប្រកួតប្រជែងក្នុងតំបន់អាស៊ី។
____

Technical officials from the National Institute of Science, Technology and Innovation (NISTI) under the Ministry of Industry, Science, Technology & Innovation (MISTI) participated at the 7th Asia KLEMS Conference 2026 will focus on "Enhancing Regional Productivity and Competitiveness in Asia," bringing together experts, policymakers, and researchers to discuss strategies for strengthening regional economic performance from 20-21 August, 2026.

The conference explored key drivers of economic competitiveness within the KLEMS framework oriented toward overcoming structural gaps in capital investment, labor market dynamics, innovation, digitalization, and supply chain efficiency.

The active participation of Cambodian official in this conference reflects the Ministry of Industry, Science, Technology & Innovations' strong commitment to enhancing productivity and competitiveness in Asia.
____

#Cambodia #MISTI #NISTI #STI #Training #FoodSafety #MSMEs
Please join/follow us:
📌
https://nisti-tree.vercel.app/
👍1
August 24, 2026 160