និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស E-commerce ឡើងការពារសារណា នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី និងចុះកម្មសិក្សានៅក្រុម E-COMMERCE ប្រទេសចិន ចុះឈ្មោះ ឱ្យបានមុន ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ មានឱកាសទទួលបានអាហារូបករណ៍ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនថា៖ បេក្ខជននិស្សិត ដែលចាប់អារម្មណ៍នឹងមានបំណងចុះឈ្មោះចូលរៀនវគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ជំនាញ៖ ធុរកិច្ចអន្តរជាតិ ដែលការសិក្សាផ្តោតលើឯកទេសពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន សិក្សារយៈពេល ២ឆ្នាំ នៅប្រទេសកម្ពុជា។ l- លក្ខណៈពិសេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៖ ១) ចំពោះថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២ នឹងបើកវគ្គបង្រៀន ថ្ងៃសៅរ៍-អាទិត្យ សម្រាប់បេក្ខជននិស្សិត ២) សាស្រ្តាចារ្យ មកពីសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងស៊ី ៣) ការសិក្សាជាភាសាចិន និងឯកសារមេរៀនជាភាសាចិននិងអង់គ្លេស ៤) ចុះកម្មសិក្សារយៈពេល ២សប្តាហ៍ និស្សិតមានឱកាសចុះអនុវត្តន៍ផ្ទាល់ជាមួយសាស្ត្រាចារ្យជំនាញមកពី ក្រុមហ៊ុន Amazon និង Alibaba ប្រទេសចិន ៥) និស្សិត នឹងត្រូវមកការពារគម្រោងលម្អិតនៅ សកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាំងសុី នៃទីក្រុងណាឆាង ប្រទេសចិន។ ll- លក្ខខណ្ឌចុះឈ្មោះរួមមាន៖ ១) សញ្ញាបត្រកម្រិតបរិញ្ញាបត្រ ជំនាញ៖ វិទ្យាសាស្ត្រសេដ្ឋកិច្ច, គ្រប់គ្រងធុរកិច្ច, គ្រប់គ្រងសហគ្រាស គណនេយ្យនិងហិរញ្ញរវត្ថុ និងពាណិជ្ជកម្មអន្តរជាតិ, (Great Point Average-GPA 3.0) និងចំណេះដឹងភាសាចិន HSK កម្រិត ៤ (HSK 4) ឬសញ្ញាបត្រភាសាចិនស្មើ ២) ឯកសារភ្ជាប់ ព្រឹត្តិបត្រពិន្ទុ លខិតឧទ្ទេសនាម និងទម្រង់ពាក្យសុំចូលរៀនពី ( Jiangxi University of Finance and Economics-JUFE) lll- ថ្លៃសិក្សា និងអាហារូបករណ៍ ១) ថ្លៃសិក្សា ២០០០ ដុល្លាក្នុង ១ឆ្នាំ និង ១០៥០ ដុល្លា មួយឆមាស ២) និស្សិតនឹងចុះកម្មសិក្សានៅទីក្រុងចំនួន ពីរ ១,ទីក្រុងណានឆាង ២, ទីក្រុងធានជីង ប្រទេសចិន ៣) ផ្នែកអាហារូបករណ៍ បេក្ខជននិស្សិតត្រូវប្រលងតេស្ត្ត ជាមួយសាស្ត្រាចារ្យជំនាញៗ ដើម្បីទទួលបានអាហារូបករណ៍រួមមាន៖ ១០០% , ៥០%, ៣០%។ ទីតាំង៖ រាជបណ្ឌិត្យសភាកម្ពុជា អគារឥន្ទ្រទេវី https://maps.app.goo សម្រាប់ព័ត៌មានបន្ថែមសុំទាក់ទង៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ និងលោក អ៊ាង ប៉េងហួត ០១៦ ២៤៤ ៤៤៦ (តេឡេក្រាម) ០១២ ៧៤០ ៩២១ (តេឡេក្រាម) ០១៦ ៦២៤ ៨៨៩ (តេឡេក្រាម)
និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស E-commerce ឡើងការពារសារណា… — ភាសាវិទ្យា និង សង្គមកម្ពុជា(ភ. ស. ក) Linguistics and Society of Cambodia (LSC) — TG.ME
August 7, 2026 332