💠 យោបាយ ន. ពាក្យបង្កើតឡើងដោយផ្អែកលើវិធីថ្មីសម្រាប់បង្កើតពាក្យ ហៅ «វិធីរូប-សទ្ទតា» ដោយយកពាក្យ និយាយ ទៅកាត់ព្យាង្គ និ- ចេញ ហើយ យកព្យាង្គ -យាយ ដែលនៅសល់ មកធ្វើកម្លាយដោយប្រើផ្នត់ជែក[-ប-] គឺ យាយ + [-ប-] > យ្បាយ ក្លាយទៅជា យោបាយ (ដូចគ្នានឹង យល់ + [-ប-] > យ្បល់ ក្លាយទៅជា យោបល់)។ យោបាយជាការនិយាយស្ដីប្លែកគ្នាបន្តិចបន្តួច ទៅតាមតំបន់ ទៅតាមវណ្ណៈ(ស្រទាប់សង្គម) និង ទៅតាមកាល របស់ភាសាមួយក្នុងប្រទេសមួយ។ បន្លែកបន្តិចបន្តួចនៃភាសាមួយក្នុងប្រទេសមួយ ទៅតាមតំបន់ ហៅថា ទេសយោបាយ, ទៅតាមវណ្ណៈ ហៅថា វណ្ណយោបាយ និង ទៅតាមកាល ហៅថា កាលយោបាយ។
July 17, 2026 425 4