រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត… — ភាសាវិទ្យា​ និង​ សង្គមកម្ពុជា​(ភ.​ ស.​ ក)​ Linguistics and Society of Cambodia (LSC) — TG.ME

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធីការពារគម្រោងបណ្តោះអាសន្ន និក្ខេបបទថ្នាក់បណ្ឌិត របស់៖ - បេក្ខជនបណ្ឌិត ៖ ត្រឹន ធីថាញ់ងៀប (ជំនាន់ទី៩ វគ្គ២) - ជំនាញ ៖ ភាសាវិទ្យា - ប្រធានបទ ៖ វិភាគរចនាសម្ព័ន្ធកន្សោមនាមក្នុងរចនាបថកម្រិតខ្ពស់ភាសាខ្មែរ តាមទ្រឹស្តី អ៊ិច-បារ - គ្រូណែនាំ ៖ បណ្ឌិត វង្ស មេង - កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោង៖ ៩:០០នាទីព្រឹក) - ទីកន្លែង ៖ អគារឥន្ទ្រទេវី (បន្ទប់ RAC.២-០៨) អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្ទ្រទេវី)។

July 2, 2026 506