ការចុះពិនិត្យវឌ្ឍនភាព និងហេដ្ឋារចនាសម្ព័ន្ធនានានៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅតាមជំរំស្នាក់នៅ និងសាលារៀនបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
===
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦, ក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានចូលរួមអម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងដំណើរបេសកកម្មចុះពិនិត្យវឌ្ឍនភាព និងហេដ្ឋារចនាសម្ព័ន្ធនានានៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន នៅតាមជំរំស្នាក់នៅ និងសាលារៀនបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ជាក់ស្តែងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅនៃការអនុវត្តកម្មវិធី ដើម្បីបន្តកែលម្អ និងផ្ដល់ការគាំទ្រឱ្យកាន់តែល្អប្រសើរ។ បេសកកម្ម ដែលសហការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏មានការចូលពីតំណាងកម្មវិធីស្បៀងអាហារពិភពលោក (WFP), អង្គការ Action Education និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
August 25, 2026 138 1









