សេចក្តីជូនដំណឹង៖ ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាចិន HSK & HSKK… — C.A.E CENTER 🇰🇭 — TG.ME

សេចក្តីជូនដំណឹង៖ ស្តីពីការប្រឡងតេស្តសមត្ថភាពភាសាចិន HSK & HSKK
ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់សមត្ថភាពភាសាចិនរបស់សិស្ស និស្សិត ឱ្យមានសមត្ថភាពប្រើប្រាស់ភាសាចិនក្នុងការទំនាក់ទំនងបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចវាយតម្លៃកម្រិតភាសាចិនរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ មជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា កម្ពុជា អាស៊ាន ចិន (CAE) នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពភាសាចិន HSK & HSKK សម្រាប់សិស្ស និស្សិត និងសាធារណជន ដែលកំពុងសិក្សាតាមកម្មវិធីភាសាចិនអន្តរជាតិ (ICC) និងភាសាចិនទូទៅ ដោយមានព័ត៌មានលម្អិតដូចខាងក្រោម៖
1. កាលបរិច្ឆេទប្រឡង៖ ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦
2. ទីតាំងប្រឡង៖ មជ្ឈមណ្ឌលវប្បធម៌ អប់រំ និងកីឡា កម្ពុជា អាស៊ាន ចិន (CAE)
3. កម្រិតប្រឡង៖ HSK (កម្រិត ១–៦) និង HSKK (កម្រិតដំបូង មធ្យម និងខ្ពស់)
4. រយៈពេលចុះឈ្មោះ៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
5. ឯកសារចុះឈ្មោះ៖
បេក្ខជនត្រូវភ្ជាប់មកជាមួយឯកសារខាងក្រោម ដើម្បីបំពេញការចុះឈ្មោះ៖
• ច្បាប់ថតចម្លងលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ (ឯកសារអេឡិចត្រូនិក ១ សន្លឹក)
• រូបថតកាតថ្មីមួយសន្លឹក (ទំហំ 3×4)
ទំនាក់ទំនងការិយាល័យចុះឈ្មោះ៖ 087 28 3739 / 088 929 6635 /
September 3, 2026 165 5