ដើម្បីភាពងាយស្រួល និងឆាប់រហ័ស ពួកយើងសូមណែនាំឱ្យរៀបចំឯកសារសំខាន់ៗទាំងនេះមកជាមួយ៖
១. អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន របស់ជនរងគ្រោះ។
២. សំបុត្រកំណើត សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ករណីដាក់ពាក្យជំនួសសាច់ញាតិ)។
៣. លិខិតប្រគល់សិទ្ធិ ព្រមទាំងអត្តសញ្ញាណប័ណ្ណអ្នកតំណាង (ករណីពឹងពាក់អ្នកផ្សេងមកដាក់ជំនួស)។
៤. ឯកសារពីជនបរទេស ត្រូវមានលិខិតប្រគល់សិទ្ធិ និងបកប្រែជាភាសាខ្មែរត្រឹមត្រូវ។
៥. ភស្តុតាងចាំបាច់ ដូចជារូបថតអេក្រង់សារជជែក (Chat) ប្រវត្តិន្ដិផ្ទេរប្រាក់ វីដេអូ សំឡេង ឬព័ត៌មានគណនីជនសង្ស័យ។
⚠️ ចំណាំ៖ ឯកសារទាំងអស់ត្រូវផ្ដិតមេដៃ និងសរសេរឈ្មោះដើមឱ្យបានច្បាស់លាស់។
📞 ទំនាក់ទំនងបន្ទាន់៖ 023 72 68 22
«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»
#CyberSecurityAwareness
#CyberSafety
#ACCD



