អនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចុះឆែកឆេរទីតាំង ៣កន្លែង ក្នុងរាជធានីភ្នំពេញ។
លទ្ធផល៖
ឃាត់ខ្លួនជនសង្ស័យ ៤នាក់ (ខ្មែរ ១នាក់, ចិន ៣នាក់)
ដកហូតទូរស័ព្ទជាង ៣,០០០គ្រឿង, កុំព្យូទ័រជាង ៤០គ្រឿង, គ្រឿងបង្គំជាង ៩០០គ្រឿង និងស៊ីមកាតជាង ៣២,០០០កាត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» និងស៊ើបអង្កេតលើករណី «សម្អាតប្រាក់»។
សូមកុំពាក់ព័ន្ធ ឬទិញ-លក់ ឧបករណ៍បម្រើឱ្យបទល្មើសអនឡាញឱ្យសោះ!
«យើងរួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»
#CyberSecurityAwareness
#CyberSafety
#ACCD










