ធ្លាប់ជាអតីតកាលរបស់បងប្អូនខ្មែរ ក្តីសង្ឃឹមថ្មីសម្រាប់កុមារ🌱🇰🇭 ខ្ញុំបានផ្តល់កង់ និងសម្ភារសិក្សា ជូនកូនគ្រួសារខ្វះខាត ដើម្បីជួយលើកកម្ពស់ការសិក្សារបស់កុមារក្នុងគ្រួសារខ្វះខាត និងចូលរួមចែករំលែកការលំបាកជីវភាពប្រចាំថ្ងៃ រួមជាមួយក្រុមការងារសប្បុរសធម៌ បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនគ្រួសារមួយនៅភូមិខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅ។ គ្រួសារទទួលអំណោយគឺលោក ម៉ី សាំងឃុំ ដែលមានពិការភាព និងភរិយាឈ្មោះ យឹម សុខខុម ដែលប្រកបមុខរបរដើរលាងចានតាមកម្មវិធីអ្នកភូមិ ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗក្នុងបន្ទុក។ ដោយមើលឃើញពីការខិតខំតស៊ូរបស់គ្រួសារ និងបំណងចង់ឱ្យកូនៗបានបន្តការសិក្សាដូចកុមារដទៃ ក្រុមការងារសប្បុរសធម៌បានផ្តល់អំណោយរួមមាន កង់ចំនួន១គ្រឿង សៀវភៅចំនួន១ឡូរ ខ្មៅដៃចំនួន៤០ដើម បន្ទាត់ចំនួន៣ដើម និងថវិកាចំនួន៥ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ការសិក្សាប្រចាំថ្ងៃរបស់គ្រួសារ។ កង់ និងសម្ភារសិក្សាទាំងនេះ ត្រូវបានចាត់ទុកថា ជាការផ្តល់កម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារ ក្នុងការបន្តដំណើរសិក្សារបស់ខ្លួន ទោះបីគ្រួសារកំពុងប្រឈមនឹងការលំបាកក៏ដោយ។
ធ្លាប់ជាអតីតកាលរបស់បងប្អូនខ្មែរ ក្តីសង្ឃឹមថ្មីសម្រាប់កុមារ🌱🇰🇭… — សមាគមយុវជនពន្លឺព្រះចន្ទ❣️🇰🇭❣️ — TG.ME
May 30, 2026 87 1