យើងគ្រប់គ្នាសុទ្ធតែមានបទពិសោធបែបនេះ ជារឿយៗការសម្រេចចិត្តដំបូងគេរបស់យើង… — WERead & Share — TG.ME

​​យើងគ្រប់គ្នាសុទ្ធតែមានបទពិសោធបែបនេះ ជារឿយៗការសម្រេចចិត្តដំបូងគេរបស់យើង តែងតែជាការសម្រេចចិត្តដែលត្រឹមត្រូវជាងគេជានិច្ច។ យើងហៅថាវាជាប្រផ្នូលក៏បាន ជាញាណទីប្រាំមួយក៏បាន តែបើតាមភាសាចិត្តវិទ្យា ការសម្រេចចិត្តលឿន បែបនេះវាបញ្ជាដោយប្រព័ន្ធនៃការគិតមួយផ្នែករបស់ខួរក្បាលដែលគេហៅថា “Subconscious Mind” ឬជាភាសាខ្មែរហៅថា «អនុសម្បជញ្ញៈ»។ វាជាប្រព័ន្ធនៃការគិតបែបលឿនៗ គ្មានអំណះអំណាង និងដំណើរការដោយខ្លួនឯងដោយគ្មានការបញ្ជា ឬឆ្លងកាត់ការពិចារណាអ្វីឡើយ។

សៀវភៅ “Blink” ដែលយើងលើកយកមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នានៅថ្ងៃនេះ គឺបកស្រាយពីទិដ្ឋភាពដ៏គួរឱ្យងឿងឆ្ងល់នេះឯង។ នៅក្នុងសៀវភៅនេះអ្នកនឹងបានយល់អំពី៖
1- ហេតុអ្វីបានជាមនុស្សមានប្រព័ន្ធនៃការសម្រេចចិត្តលឿនបែបនេះ តើវាអាចត្រូវបានជំនួសដោយការសម្រេចចិត្តយឺតដោយប្រើសតិសម្បជញ្ញៈបានដែរឬទេ?
2- អ្វីទៅជាអាថ៌កំបាំងនៅពីក្រោយប្រព័ន្ធអនុសម្បជញ្ញៈនេះ?
3- ដើម្បីឱ្យយើងធ្វើការសម្រេចចិត្តលឿន ហើយត្រឹមត្រូវ តើយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តាអ្វីខ្លះ?

ចំណងជើងដើម៖ Blink: The Power of Thinking Without Thinking
អ្នកនិពន្ធ៖ Malcolm Gladwell (មេលឃឹម ក្លេដវែល)
ចំណងជើងជាភាសាខ្មែរ៖ មួយប៉ប្រិចភ្នែក
អ្នកអត្ថាធិប្បាយ៖ Bun Park
👍2
December 1, 2024 191