បន្ទាប់ពីមានការសំណូមពរពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជនដៃដល់ឈ្មោះ ឆេង ភារុន ចូលសារភាពហេីយវិលត្រលប់ពីប្រទេសវៀតណាម មកប្រទេសកម្ពុជាវិញដើម្បី អនុវត្តន៍ច្បាប់ចំពោះទង្វើរបស់ខ្លួន នៅព្រឹកថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៦ នេះ ឈ្មោះ ឆេង ភារុន បានត្រលប់មកវិញហើយ ។
គិតត្រឹមម៉ោង ៦:៣០នាទី ព្រឹកនេះ ឈ្មោះ ឆេង ភារុន បានឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជាតាមប៉ុស្តិ៍អន្តរជាតិបាវិត ដោយមានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រង់ចាំទទួលយកមកអនុវត្តន៍និតិវិធីតាមផ្លូវច្បាប់ ។👉 https://www.facebook.com/share/p/19AtbWpGFF/?mibextid=wwXIfr

August 23, 2026 1.2K 1