វិធានច្បាប់-VITHEAN LAW: post #6379 — TG.ME

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង
===================

ខេត្តស្ទឹងត្រែង៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក វឿន វ៉ាន់ថា មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ប្រចាំខេត្តស្ទឹងត្រែង បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែសីហា ឆ្នាំ២០២៦ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។

អ.ដ.ក. បានពិនិត្យ សិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ និងបានអនុវត្តភ្លាមៗនូវខ្លឹមសារនៃកំណត់ហេតុ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។


—————————
លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58
🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook
🌐 តេឡេក្រាម Telegram |📍 ទីតាំង Location
📱 យូធូប Youtube | 📱 តិកតុក Tiktok
August 27, 2026 118