មាសក្រដាស» (Paper Gold) នៅក្នុងព័ត៌មាននេះជាអ្វី?មាសមិនមែនជាដុំពិតប្រាក… — 𝑵𝒚 𝑽𝒂𝒓𝒏𝑵𝒊𝒏 𝑵𝒆𝒘𝒔 🇰🇭 — TG.ME

មាសក្រដាស» (Paper Gold) នៅក្នុងព័ត៌មាននេះជាអ្វី?មាសមិនមែនជាដុំពិតប្រាកដ៖ វាជាការវិនិយោគទិញដូរមាសតាមរយៈតួលេខគណនី ឬកិច្ចសន្យាក្រដាសនៅលើប្រព័ន្ធធនាគារ។ការជួញដូរប្រើប្រាស់ហានិភ័យ (Leverage)៖ អ្នកវិនិយោគប្រើប្រាស់លុយកក់បន្តិចបន្តួច ដើម្បីទិញដូរក្នុងទំហំធំ។ ពួកគេមិនបានដកយកដុំមាសពិតមករក្សាទុកនោះទេ គឺគ្រាន់តែជួញដូរយកចំណេញលើការឡើងចុះនៃតម្លៃមាសប៉ុណ្ណោះ។តើមានអ្វីកើតឡើងនៅថ្ងៃទី ២៤ កក្កដា នេះ?ធនាគារធំៗឈប់ផ្តល់សេវាកម្ម៖ ធនាគារធំៗរបស់ចិន រួមមាន Industrial and Commercial Bank of China (ICBC), Postal Savings Bank of China, Ping An Bank, និង China Guangfa Bank បានប្រកាសផ្អាក និងបិទគណនីជួញដូរមាសក្រដាស និងផលិតផលដេរីវេទីវ (Derivatives) ទាំងអស់សម្រាប់អតិថិជនទូទៅ។បង្ខំឱ្យបិទគណនី៖ រាល់គណនីជួញដូរមាសប្រភេទនេះ ត្រូវតែបិទត្រឹមថ្ងៃឱសានវាទនេះ ហើយលុយដែលនៅសល់នឹងត្រូវផ្ទេរត្រឡប់ទៅវិញ។ហេតុអ្វីបានជាប្រទេសចិនបញ្ឈប់វា?ការពារអ្នកវិនិយោគតូចតាច៖ ស្ថាប័នរដ្ឋចិនអះអាងថា ធ្វើឡើងដើម្បីការពារប្រជាជនពីហានិភ័យ និងភាពប្រែប្រួលខ្លាំងនៃតម្លៃមាសនៅលើទីផ្សារ។ចង់ឱ្យមនុស្សបែរមកទិញ «មាសពិត» (Physical Gold)៖ អ្នកវិភាគសេដ្ឋកិច្ចយល់ថា ចិនចង់កាត់បន្ថយការជួញដូរមាសស្មានៗលើក្រដាស។ ចិនចង់ជំរុញឱ្យទីផ្សារផ្ដោតលើការទិញ-លក់មាសដុំពិតប្រាកដ (Physical Gold) ដែលមានការរក្សាទុកនៅក្នុងដេប៉ូ ឬធនាគារកណ្តាលផ្ទាល់វិញ។បញ្ជាក់៖ វិធានការបិទត្រឹមថ្ងៃទី ២៤ កក្កដានេះ មិនប៉ះពាល់ ដល់ការទៅទិញមាសដុំ មាសសន្លឹក ឬគ្រឿងអលង្ការមាសពិតប្រាកដ យកមកពាក់ ឬទុកជាទ្រព្យសម្បត្តិឡើយ។ ប្រជាជនចិននៅតែអាចទិញមាសពិតប្រាកដបានធម្មតា។

July 20, 2026 273