សេចក្ដីជូនដំណឹងអំពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន… — Bacll-Torng — TG.ME

#សេចក្ដីជូនដំណឹងអំពីការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន

ដើម្បីសម្រួលដល់បេក្ខជនក្នុងការពិនិត្យព័ត៌មានប្រឡង ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនចំនួន ២លើក គឺ៖

លើកទី១៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីឱ្យបេក្ខជនពិនិត្យ និងស្វែងរកឈ្មោះតាមមណ្ឌលប្រឡង

លើកទី២៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅតាមមណ្ឌលប្រឡង ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះ មណ្ឌលប្រឡង លេខបន្ទប់ និងលេខតុម្តងទៀត។

ជាមួយគ្នានេះ ក្រសួងនឹងផ្សព្វផ្សាយ បញ្ជីអក្ខរក្រមបេក្ខជន តាមគេហទំព័រ និងបណ្តាញសង្គមផ្លូវការរបស់ក្រសួង ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់បេក្ខជនក្នុងការស្វែងរកឈ្មោះ និងមណ្ឌលប្រឡងជាមុន។
#Bacll #Bacll2026
❤1
July 29, 2026 574 1 5