TODAY internet: post #1874 — TG.ME

ក្រុមហ៊ុន​ TODAY internet ​បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលខ្លីមួយដែលមានឈ្មោះថា Artificial Intelligence (AI) for Work Productivity Course។ Artificial Intelligence (AI) for Work Productivity Course គឺជាកម្មវិធីបណ្តុះបណ្តាលខ្លីមួយដែលមានគោលបំណងបង្កើនការយល់ដឹង និងចំណេះដឹងរបស់បុគ្គលិក ឬអ្នកប្រើប្រាស់អំពីបច្ចេកវិទ្យាសប្បនិមិត្ត AI ដែលជាផ្នែកមួយពង្រឹងគុណវុឌ្ឍិរបស់ក្រុមការងារដើម្បីផ្តល់សេវាជូនដល់អតិថិជនរបស់ខ្លួនប្រកបដោយគុណភាព និង​កាន់តែទំនើបជាងមុន។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះដែរគឺមានការចួលរួមពីក្រុមការងារគ្រប់ផ្នែកទាំងអស់ រួមបញ្ចូលទាំងចំណេះដឹង ការអនុវត្តជាក់ស្តែងដើម្បីធានាថា
ក្រុមការងារអាចស្វែងយល់ពីរបៀបប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាព ភាពច្នៃប្រឌិត និងប្រសិទ្ធភាពការងារបន្ថែម។
យ៉ាងណាមិញវគ្គបណ្ដុះបណ្ដាលខ្លីនេះគឺមានការចូលរួមពីក្រុមការងារគ្រប់ជាន់ថ្នាក់ប្រមាណជាង 50នាក់។

☎️ សម្រាប់ព័ត៌មានបន្ថែម៖ 070 21 55 77
✈️ Telegram
📱 Facebook Page
🖥 Website
📱 TikTok
📱 Location
August 17, 2026 162