មនុស្សឆ្លាតធ្វើការងារពិត
មនុស្សធ្វើការងារដើម្បីចង់បានមុខមាត់ ចង់បានការសរសើរពីអ្នកដទៃ គឺគេមិនមែនជាមនុស្សពូកែក្នុងការធ្វើកិច្ចការងារទេ ហើយគេនឹងងាយបោះបង់ចោលកិច្ចការងាររបស់ខ្លួន ប្រសិនបើគេមិនទទួលបាននូវអ្វីដែលគេចង់បានទាំងនេះ។ ផ្ទុទៅវិញ មនុស្សដែលធ្វើការងារដោយមានគោលដៅច្បាស់លាស់ មានផែនការរបស់ខ្លួនច្បាស់លាស់ គេនឹងមិនរំភើបនឹងការសរសើរ ឬការបង្អាប់អ្វីទាំងអស់ អ្វីដែលគេចង់បំផុត គឺការតាំងចិត្តធ្វើឱ្យសម្រេចកិច្ចការរបស់ខ្លួនទៅតាមគោលដៅ៕
សៀវភៅ៖ ទុកផ្លូវក្រោយ ភាគ២

11
5June 5, 2026 5.5K 11