មិនថាអ្នកមានសម្រស់ស្រស់ស្អាតយ៉ាងណា ឬសង្ហាខ្លាំងយ៉ាងណាឡើយ បើគេអស់ចិត្តពីអ្នកហើយ សម្រស់ខាងក្រៅរបស់អ្នកមិនអាចឃាត់គេមិនឱ្យដើរចេញពីអ្នកបានឡើយ។
អ្នកដើរមកដល់ចំណុចនេះ គឺមិនអាចបន្ទោសតែម្ខាងបានទេ ប៉ុន្តែអ្នកក៏ត្រូវទទួលស្គាល់ការពិតដែរថា គ្មានអ្វីទៀងទាត់ ស្ថិតស្ថេររហូតបានឡើយ ហើយមនុស្សយើងក៏ប្រែប្រួលទៅតាមពេលវេលាដែរ។
កុំខំឃាត់ មនុស្សដែលអស់ចិត្តនឹងអ្នកហើយ បើបន្តក្នុងទំនាក់ទំនងបែបនេះ គឺមិនខុសពីញ៉ាំអំពៅស្កក គឺគ្មានរស់ជាតិផ្អែមនោះទេ។ កុំឱ្យខ្លួនឯងឈឺចាប់យូរជាងនេះអី។

4June 21, 2026 237