TechEd: post #493 — TG.ME

បងប្អូនដឹងទេ? ពាក្យ Artificial Intelligence (AI) ដែលខ្ញុំហៅថា បញ្ញាសប្បនិម្មិតនេះចាប់ផ្តើមនិយាយតាំងពីឆ្នាំ១៩៥៦ មកម្លេះ។

ជម្រើសនៅការប្រើប្រាស់ពាក្យ AI នេះនៅតែស្ថិតក្នុងភាពចំរូងចំរាស់នៅឡើយ ព្រោះពាក្យថា "បញ្ញា" ពិបាកឲ្យនិយមន័យឲ្យចំន័យណាស់។ គេជជែកសួរថាតើបញ្ញាទាល់តែគិតដូចមនុស្សឬ? តើសត្វផ្សេងៗសុទ្ធតែគ្មានបញ្ញា ឬមនុស្សមានបញ្ញាជាងសត្វផ្សេងទាំងអស់?

ដោយសារបែបនេះហើយទើបក្រុមហ៊ុនធំៗគេហៅត្រឹម ម៉ាស៊ីនរៀន (Machine Learning), ChatGPT, Natural language processing, artificial consciousness.

ពាក្យ AI គ្រាន់ជាពាក្យនិយាយឲ្យខ្លីរបាអ្នកធ្វើទីផ្សារប៉ុណ្ណោះ ស្ដាប់ទៅធ្វើឲ្យមនុស្សងាយលង់។ AI បច្ចុប្បន្នឆ្លើយតាមទិន្នន័យដែលមានសម្រាប់ ដែលមនុស្សបញ្ចូលប៉ុណ្ណឹង ហើយថ្មីៗចុងក្រោយនេះមានវត្តមាន Agentic AI ដែលប្រហែលមានសមត្ថភាពវិភាគទិន្នន័យ និងសម្រេចចិត្តតាមលំនាំដែលកំណត់ទុកមុនរបស់មនុស្ស។

មនុស្សយើងម្នាក់ៗមានបញ្ញា សូមកុំបោះចោលបញ្ញាពិត ស្រវ៉ា AI ទាំងងងឹតងងុល។


TechEd Editorial Team
❤1
May 20, 2026 279