សមត្ថកិច្ចចាប់ខ្លួននាយកសាលាម្នាក់ នៅស្រុកបវេល ខេត្តបាត់ដំបង… — E-Learning Cambodia — TG.ME

សមត្ថកិច្ចចាប់ខ្លួននាយកសាលាម្នាក់ នៅស្រុកបវេល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ

(បាត់ដំបង)៖ នាយកសាលាម្នាក់នៅស្រុកបវេល ខេត្តបាត់ដំបង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ១២ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលជានាយកសាលាឈ្មោះ ជក់ ហុង ត្រូវបានចាប់ខ្លួននៅភូមិបឹងសង្កែ ឃុំអំពិលប្រឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយធ្វេីសកម្មភាពរំលោភក្មេងស្រីរួច ជនសង្ស័យដែលជានាយកសាលាបានព្យាយាមសម្របសម្រួលជាមួយក្រុមគ្រួសារក្មេងស្រីរងគ្រោះ ប៉ុន្ដែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។
🤬48❤8👍3🙏3🔥2💔2😴2💯1
September 9, 2026 6.9K 1 61