📣 ចាប់ផ្តើមបើកទទួលពាក្យ៖ Eco-STEM Nature Hike នៅភ្នំខ្នងផ្សារ ខេត្តកំពង់ស្ពឺ 🌿⛰
តើអ្នកស្រឡាញ់ធម្មជាតិ ចង់សាកល្បងឡើងភ្នំ និងស្វែងយល់អំពីតំបន់ធម្មជាតិដែរឬទេ?
អង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា (STEMEOC) នឹងរៀបចំទស្សនកិច្ចសិក្សារយៈពេល១យប់ ២ថ្ងៃ ទៅកាន់ភ្នំខ្នងផ្សារ ដែលស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៅថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៦។
អ្នកចូលរួមនឹងមានឱកាសដើរព្រៃ ស្វែងយល់ពីជីវៈចម្រុះ អេកូទេសចរណ៍ និងផលប៉ះពាល់នៃសកម្មភាពរបស់មនុស្សមកលើបរិស្ថាន ក៏ដូចជាថតវីដេអូ Vlog ជាក្រុម និងជជែកដេញដោលអំពីបញ្ហាបរិស្ថានផងដែរ។
ថ្លៃចុះឈ្មោះ ៖ ២៥ ដុល្លារ/ម្នាក់
កាលបរិច្ឆេទ ៖ ថ្ងៃទី៥ ដល់ទី៦ ខែធ្នូ ឆ្នាំ២០២៦ (២ថ្ងៃ ១យប់)
ទីតាំង ៖ ខ្នងផ្សារ ខេត្តកំពង់ស្ពឺ
ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦
Watch here: https://vt.tiktok.com/ZSgEGHkdC/
#STEMEOC #EcoSTEM #KhnongPhsar #ខ្នងផ្សារ

November 2, 2026 279 4