អ្វីត្រូវធ្វើថ្ងៃប្រឡងបាក់ឌុបថ្ងៃទី២ (១១ សីហា ២០២៦)
១.ក្រោកពីព្រលឹមរៀបចំខ្លួន ត្រូវមើលសម្ភារៈឲ្យបានគ្រប់គ្រាន់ជៀសវាងភ្លេចពិបាកត្រលប់មកយកវិញ
២.ត្រូវញ៉ាំអាហារពេលព្រឹកមុនទៅប្រឡង ទោះបីអ្នកទាំងអស់គ្នាអត់ទម្លាប់ញ៉ាំអាហារពេលព្រឹកក៏ដោយ ត្រូវតែញ៉ាំខ្លះៗ ប្រយ័ត្នខ្យល់ចាប់ ឬអត់ស្រួលខ្លួន
៣. ត្រូវទៅមណ្ឌលប្រឡងយ៉ាងហោចណាស់ម៉ោង ៦:០០នាទីព្រឹក ដើម្បីត្រៀមខ្លួនបានល្អ សម្រួលអារម្មណ៍ និងអាចរំឮកមេរៀនបានខ្លះទៀតផង
៤.ប្រសិនបើមានប៉ាម៉ាក់ជូនទៅ មុនចូលបន្ទប់ប្រឡងអាចថើប ឬឱបអ្នកមានគុណ ដើម្បីជាកម្លាំងចិត្ត
៥.ពេលចូលទៅកាន់បន្ទប់ប្រឡង ត្រូវបន្តរួសរាយរាក់ទាក់ជាមួយអ្នកប្រឡងជាមួយយើង ដើម្បីបង្កើតមិត្តថ្មី ហើយធ្វើឲ្យយើងបាត់ភ័យទៀត
៦.ពេលចេញពីប្រឡងវិញត្រូវញ៉ាំបាយ ទោះបីមិនសូវឃ្លានក៏ដោយក៏ត្រូវញ៉ាំដែរ ដើម្បីមានកម្លាំងប្រឡងពេលថ្ងៃបន្តទៀត
៧.ពេលញ៉ាំបាយហើយ ត្រូវឆ្លៀតពេលរំឮកមេរៀនដើម្បីត្រៀមប្រឡងពេលថ្ងៃ
៨.ប្រសិនបើមុខវិជ្ជា ពេលព្រឹកអ្នកធ្វើមិនបានល្អទេ កុំខ្វល់អី ត្រូវប្រមូលអារម្មណ៍ផ្តោតមុខវិជ្ជាពេលថ្ងៃវិញ ព្រោះពិន្ទុច្រើនណាស់ ខាងប្អូនៗវិទ្យាសាស្ត្រពិត មុខវិជ្ជាគណិតវិទ្យាពិន្ទុ១២៥ពិន្ទុ ឯប្អូនៗខាងវិទ្យាសាស្ត្រសង្គម មុខវិជ្ជាអក្សរសាស្រ្តខ្មែរ ពិន្ទុ ១២៥ ពិន្ទុដូចគ្នា ដូច្នេះប្អូនៗអត់អាចលេងសើចបានទេ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ខ្លាំង
ជូនពរប្អូនៗទាំងអស់គ្នា សំណាងល្អ ទទួលបាននិទ្ទេសល្អ គ្រប់គ្នាត្រលប់មកផ្ទះយើងវិញជាមួយស្នាមញញឺមទាំងអស់គ្នាណា!!!
អត្ថបទ៖ លុយ សុភីនិទ្ទេស 𝐀 𝟐𝟎𝟐𝟏
50
3August 10, 2026 4.2K 5