របៀបសរសេរលើសន្លឹកកិច្ចការពេលប្រឡង
១-ត្រូវសរសេរបំពេញលើក្បាលសន្លឹកកិច្ចការមុននឹងចាប់ផ្ដើមធ្វើកិច្ចការ ក្នុងការបំពេញនេះកុំភ័យមុននឹងបំពេញត្រូវមើលមួយៗ ប្រយ័ត្នបំពេញខុស កន្លែងណាយើងមិនច្បាស់ត្រូវសួរបញ្ជាក់អនុរក្សបន្ថែម
២.ត្រូវប្រាកដថាសន្លឹកកិច្ចការរបស់យើងមានហត្ថលេខារបស់អនុរក្ស
៣. កុំសរសេរលេខរៀងនៃសំណួរឬលំហាត់ នៅក្រៅបន្ទាត់បញ្ឈរ
៤.កុំដាក់សញ្ញាផ្ដេសផ្ដាសបន្ទាប់ពីដាក់លេខ ខ្លាចគេចាត់ទុកជាសញ្ញាសម្គាល់ (ឧទាហរណ៍ ១) ២/ )
៥.កុំពុះសន្លឹកកិច្ចការជាពីរផ្នែក លើកលែងតែសំណួរប្រៀបធៀបដូចមុខវិជ្ជាជីវវិទ្យាជាដើម
៦. កុំសរសេររំលងបន្ទាត់
៧. កុំសរសេររំលងទំព័រ
៨. សរសេរឱ្យកៀកនឹងបន្ទាត់បញ្ឈរពណ៌ខ្មៅក្នុងសន្លឹកកិច្ចការ កុំសរសេរនៅកណ្តាលពេក
៩.ក្នុងករណី ត ក្រដាស កុំភ្លេចបំពេញព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ
១០-ពេលសរសេររួចត្រូវផ្ទៀងផ្ទាត់ឡើងវិញ ជៀសវាងយើងរំលងបន្ទាត់ចំហចោលទុកសរសេរចម្លើយដែលយើងភ្លេច ឬក៏រំលងទំព័រផ្សេងៗ
១១.ប្រសិនបើសរសេរខុសឆូតតែមួយឆ្នូតបានហើយ កុំគូសរញ៉េរញ៉ៃ កុំគូសខ្វែង
១២.ក្នុងករណីសរសេរៗស្រាប់តែភ្លេចពាក្យណាមួយ ហើយចង់បន្ថែមពាក្យនោះចូលវិញ សូមកុំប្រើសញ្ញាជើងក្អែកពីក្រោមឱ្យសោះ
អត្ថបទ៖ លុយ សុភីនិទ្ទេស 𝐀 𝟐𝟎𝟐𝟏
78July 29, 2026 6.4K 9 41