របៀបហ្វឹកហាត់ធ្វើវិញ្ញាសាឲ្យមានប្រសិទ្ធភាពខ្ពស់ ១… — វិញ្ញាសាត្រៀមបាក់ឌុប By លុយ សុភី☘️📚📖 — TG.ME

របៀបហ្វឹកហាត់ធ្វើវិញ្ញាសាឲ្យមានប្រសិទ្ធភាពខ្ពស់

១. យកវិញ្ញសាបាក់ឌុបចាស់ៗ ឬវិញ្ញាសាដែលគ្រូដាក់ឲ្យ យកមកធ្វើដោយកំណត់ម៉ោងតាមស្តង់ដារបាក់ឌុប
២. អំឡុងពេកតេស្ត ត្រូវយកគ្រឿងដែលអាចរំខាន ដូចជាទូរស័ព្ទ កុំព្យូទ័រ ...ចេញឲ្យឆ្ងាយពីកន្លែងយើងសិន
៣. ត្រូវរកកន្លែងណាដែលគ្មានការរំខាន សំលេងរញ៉េរញ៉ៃ ធ្វើឲ្យយើងផ្តោតអារម្មណ៍អត់បានល្អ
៤. ត្រូវតាំងចិត្ត ផ្តោតអារម្មណ៍ឲ្យបានល្អ គិតថាពេលនេះជាពេលប្រឡងបាក់ឌុប
៥. ត្រូវសរសេរដូចពេលយើងប្រឡងបាក់ឌុប កុំសរសេរឲ្យតែរួចពីដៃ
+ ក្រោយពេលតេស្តរួច
១. ត្រូវផ្ទៀងចម្លើយរបស់យើង ជាមួយអត្រាកំណែ
២. មេរៀនណាយើងធ្វើមិនបានល្អ ទៅពង្រឹងបន្ថែម មេរៀនណាដែលយើងធ្វើបានល្អហើយនៅរក្សាការខំប្រឹងដដែល
៣.កន្លែងណាដែលយើងឆ្ងល់ មិនច្បាស់លើវិញ្ញាសាដែលយើងបានធ្វើ ត្រូវសួរគ្រូភ្លាមៗ

អត្ថបទ៖ លុយ សុភីនិទ្ទេស 𝐀 𝟐𝟎𝟐𝟏
❤57
June 17, 2026 5.8K 22