#២ខែមុនបាក់ឌុប
បាក់ឌុបកាន់តែជិតមកដល់មែនទែនហើយ តើពីរខែមុនពេលប្រឡងប្អូនៗគួរធ្វើអ្វីខ្លះ? ខាងក្រោមនេះជាបទពិសោធន៍ខ្ញុំផ្ទាល់ដើម្បីត្រៀមខ្លួន
✍️ត្រូវថែរក្សាសុខភាព(ផ្លូវកាយ ផ្លូវចិត្ត)
ត្រូវបរិភោគចំណីអាហារដោយប្រុងប្រយ័ត្ន និង ទៀងទាត់ដើម្បីជៀសវាងមានបញ្ហាសុខភាពកើតមានឡើង។ ចំពោះផ្លូវចិត្តវិញ កុំខ្វល់ខ្វាយច្រើន កុំភិតភ័យខ្លាចធ្វើមិនបានល្អ បញ្ហាខ្លះអាចទម្លាក់ចោលបាន ទម្លាក់សិនចុះ ធ្វើយ៉ាងណាឲ្យសប្បាយចិត្ត។
✍️ថែរក្សាសុវត្តិភាពរបស់ខ្លួន
ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក និងរំឮកមេរៀនឱ្យបានច្រើន ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និង គ្មានសុវត្តិភាពនោះទេ ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។
✍️រំឮកមេរៀនឡើងវិញ
ក្នុងអំឡុងពេលនេះជាពេលដែលប្អូនត្រូវសម្រុករំឮកមេរៀន និង អនុវត្តន៍លំហាត់ឡើងវិញទាំងអស់ទៅលើមុខវិជ្ជាដែលត្រូវប្រលង។ ត្រូវចេះចម្រាញ់យកចំណុចដែលសំខាន់ និង ជាគន្លឹះល្អសម្រាប់ប្អូនដើម្បីងាយស្រួលមើលឆាប់ចេះឆាប់ចាំ។
✍️ធ្វើតេស្ត និង ស្ទាបស្ទង់សមត្ថភាពរបស់ខ្លួន
ត្រូវធ្វើតេស្តសមត្ថភាពខ្លួនដោយកំណត់ពេលវេលាធ្វើវិញ្ញាសាប្រលង ដោយយកវិញ្ញាសារចាស់ៗដែលប្រលងរួចពីឆ្នាំមុនៗ វិញ្ញាសាលោកគ្រូអ្នកគ្រូដាក់ឲ្យមកអនុវត្ត សូមកំណត់ពេលវេលាឱ្យដូចទៅនឹងការប្រឡងស្តង់ដារបាក់ឌុប
✍️ត្រូវមានពេលសម្រាកលំហែកាយ
ខិតខំប្រឹងប្រែងគឺខំហើយតែកុំភ្លេចមានពេលសម្រាកសម្រាប់ខ្លួនឯងដើម្បីកុំឲ្យស្មុគស្មាញ សម្ពាធខ្លាំងពេក ត្រូវផ្តល់ក្តីសុខឲ្យខ្លួនឯងដូចជាការញ៉ាំរបស់ឆ្ញាញ់ៗ ធ្វើអីញ៉ាំជុំជាមួយគ្រួសារជាដើម។
អត្ថបទ÷ លុយ សុភី និទ្ទេសA2021
Facebook
Log in or sign up to view
See posts, photos and more on Facebook.
23
3June 10, 2026 4.8K 13